ប្ដីប្រពន្ធដូចពួកម៉ាក!C-Amy គម្រប់ខួបអាពាហ៍ពិពាហ៍ 7ឆ្នាំរៀបចំដំណើរកំសាន្ដជាមួយគ្នាមានទាំងផ្អែមល្ហែមមានទាំងស៊ិចស៊ី!! មានវីដេអូ

សមុទ្រប្ដូររសជាតិផ្អែមតែម្ដងហើយសម្រាប់ដំណើរកំសាន្ដជាក់ស្ដែងរបស់គូស្វាមីភរិយា Amy Klinpratum និង C Siwat ជាមួយដំណើរកំសាន្ដដ៏ពិសេស ព្រោះជាថ្ងៃគម្រប់ខួបមង្គលការ 7ឆ្នាំ របស់អ្នកទាំងពីរ ទើបនាំគ្នាទៅដើរលេងនៅឯសមុទ្របែបសប្បាយៗ ស្រូបក្លិនធម្មជាតិ បរិយាកាសរ៉ូមែនទិចតែពីរនាក់

ដោយ Amy ជាប់ថេករូបភាពដែលកំពុងអង្គុយមើលព្រះអាទិត្យ សូមជំរាបថា មើលព្រះអាទិត្យជាមួយគ្នាមកជិត 16ឆ្នាំហើយ ចំណែកឯខាង C ក៏ផុសសារផងដែរថា “Best of the best moments with you again Happy Anniversary na ka. #គម្រប់ខួប7ឆ្នាំ #ត្រូវរងចាំអោយនាងផុសរូបសិន”

After Footer (Active) - damrei Mr1 Zone2

រួមទាំងវីដេអូដ៏ផ្អែមល្ហែមរបស់ C-Amy ដែលកំពុងត្រាំទឹកជាមួយគ្នា ក្រៅពីនេះភាពផ្អែមល្ហែមហើយក៏មិនអាចនិងមិនចាប់អារម្មណ៍ចំពោះភាពស៊ិចស៊ីរបស់ខាងស្រីបានពិតមែន ជាមួយឈុតហែលទឹក និងបន្ដមកជាមួយឈុតមួយទៀតដែលបង្ហាញអោយឃើញយ៉ាងពេញៗភ្នែក គូនេះទាំងផ្អែមល្ហែមទាំងស៊ិចស៊ីមិនចាញ់គ្នាទាល់តែសោះ

អត្ថបទដោយ : នីត្តា