ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ក្នុង​ខែ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​និង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា ស្ថិតនៅលើ​កំណាត់​ផ្លូវ រដិប រដុប បន្តិច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការងារ ឬ ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត ឆ្នាំ​គោ នៅ​សប្តាហ៍​នេះ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ធ្ងន់​បន្តិច ពីព្រោះថា​ស្ថិតនៅ​ក្នុងអំឡុង​ខែ​ដួង​រាសី​ស្រុតចុះ ពីព្រោះថា​អ្វីៗ​តែង​លេច​នូវ​រឿង​រាវ​មិនល្អ​យាយី​ញឹកញាប់​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​រប​ស់លោក​អ្នក​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​កំពុងមាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​ ​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រៀបចំ​គ្រួសារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ្វ​អ្វី​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​បើ​ជួប​បញ្ហាលំបាក​នឹង​បាន​ធូរស្រាល ហើយ​រឿង​រាវ​ខ្លះ​ដែល​អាក្រក់​អាច​ប្រែ​មក​ល្អ​វិញ​ផង​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​វិញ​ច្រើន​ទាន់ពេលវេលា និង​អាច​សម្រេច​ដល់​គោលដៅ​។​ក្រៅពីនេះ​ក៏ត្រូវ​បាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់ និង​ទុក​ចិត្តច្រើន​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានការ​បោះជំហាន​ទៅមុខ​សន្សឹមៗ​និង​ពុំមាន​អ្វី​ប្រែប្រួល​គួរ​ពិបាក​ដោះស្រាយ​នោះដែរ​។​​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត និង ចេះ​យកចិត្តទុកដាក់​គ្នា​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​ឱ្យ​ច្រើនៗ​នោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង ងាយ​បង្កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើលមុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​លោកអ្នក​កើត​ឆ្នាំ​សេះ​ក្នុង​ខែ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ដួង​ជតារាសី​រូបភាព​ជារួម​គឺ​ផ្តល់​ផល​ល្អ​ក្នុង​កិច្ចការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ និង ការបណ្តាក់ទុន​លើ​អ្វីមួយ​តែង​សម្រេច​ដល់​គោលដៅ​ផង​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​បន្តិច តែ​ក៏​នៅមាន​ភាព​ផ្អែមល្ហែម​ដដែល​ទេ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​មានការ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​ផល​សម្រេច​គ្រាន់​ឆ្លើយតប​ដូច​គាប់​បំណង​ត្រឡប់មកវិញ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំសូវល្អ​ប្រសើរ​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់​របស់របរ បញ្ហា​ឧប្បត្តិហេតុ យាយី​ឬ​ការ​ទទួលរង​ឈឺខ្លួន​ប្រាណ​បន្តិចបន្តួច​ដោយ​ប្រការ​ណាមួយ​។​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​បន្តិច​ព្រោះថា​មាន​ក្រុមមនុស្ស​ចាំតែ​ចាប់កំហុស ហើយ​បើ​ឃើញ​លោក​អ្នកមាន​បញ្ហា​ផង​គេ​ចាំតែ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​ទិសអាគ្នេយ៍​តែម្តង​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​ពុំខាន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់ លោកអ្នក ពុំមាន​អ្វី​ជួប​ជា​ឧបសគ្គ​ច្រើនក្តី​តែ​ចូរ​កុំ​គប្បី​ធ្វើ​អ្វី​បញ្ចេញ​មុខមាត់​ខ្លាំងពេក​ព្រោះថា កាលណា​ហក់លោត​កាន់តែខ្លាំង​ការ​អុកគូទ​នោះ​មាន​កាន់តែច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ដោយ​ប្រការ​ណាមួយ​។​ ​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើនពេក​ដែរ​ព្រោះថា​មានតែ​នាំទុក្ខ​ដាក់ខ្លួន​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​បាតុភាព​ពី​ការរកចំណូល​បាន​តិច​តែ​ចំណាយ​ទៅវិញ​ច្រើន​ដែល​អាច​បណ្តា​ឱ្យមាន​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​។​ សេចក្តីស្នេហា​ពិសេស​បុរស​បើ​មានការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាចមាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឱ្យដឹង​ផងដែរ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ​កើតមាន​ភាព​សុខដុម និង កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ ។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​នោះ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ​ហើយ​អសោច​កេ​រិ៍្ត​ឈ្មោះ​ឥតអំពើ​៕