មើលមុខប៉ាៗ Sornram Theappitak និងកូនស្រី​ពេលដាក់រូបថតពីតូចផ្ទឹមគ្នាចឹង មុខដូចគ្នាខ្លាំងណាស់តើ!

តារាសម្តែងប្រុសជើងចាស់ លោក sornram ដែលមហាជនបានស្គាល់ហើយថាជាតារាសម្តែងប្រុសមួយរូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យភាពយន្តថៃ។ ពេលនេះលោកកំពុងតែមានសុភមង្គលជាមួយនឹងកូនស្រីសំណព្វចិត្ត ដែលមានចរិកគួរអោយស្រលាញ់និងឆ្លាតវៃថែមទៀតផង។

ហើយសាកក្រឡេកមកមើលពីរូបថតរបស់លោកកាលពីនៅតូច ជាមួយរូបថតរបស់កូនស្រីនៅពេលយកមកដាក់ផ្ទឹមគ្នាបែបនេះ លោកថែមទាំងបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់លោកថែមទៀត ដែលធ្វើអោយហ្វេនៗរបស់បានសសើរថាពិតជាមានមុខមាត់ដូចគ្នាខ្លាំងណាស់៕