Yaya ធ្វើអោយគេខ្នាញ់ទៀតហើយ ស្លៀកអៀមចងកន្សែងក្បាលដាំកូនឈើយ៉ាងស្រស់ស្រាយ ព្រមជាមួយ caption អង្រួនបេះដូងអ្នកខ្លះថា….! មានរូបភាព

ជាតារាសម្ដែងស្រីមួយរូបដែលបាត់មុខមិនបានសោះឡើយសម្រាប់ Yaya-Urasaya ក្រោយពីប្រើពេលវេលានៅផ្ទះភាគច្រើន សាម៉ីខ្លួនតែងតែមានរូបភាពជាច្រើនដែលជារបស់ខ្លួនឯងបង្ហាញអោយហ្វេនៗបានឃើញ និងតាមដាននៅក្នុង IG  @urassayas បានស្ងោចសរសើរជាប់រហូត

ជាក់ស្ដែង Yaya-Urasaya ក៏បានត្រលប់មកជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ ខណៈពេលកំពុងស្ថិតនៅជ្រុងមួយនៃសំយាបផ្ទះដៃដាំកូនឈើពេញទៅដោយអារម្មណ៍រីករាយ តែអ្វីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺឈុតស្លៀកដាំកូនឈើរបស់នាង គឺជាអៀមជើងវែងតែក៏មានបង្កប់នូវភាពស៊ិចស៊ីនៅពីចំហៀងនិងខាងលើផងដែរ បូករួមជាមួយឃ្លាថា “ត្រូវការអ្នកជួយដាំកូនឈើដែលទេចា?”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗដែលបានឃើញនាងត្រូវធ្លាក់ក្នុងអន្លង់ស្នេហាភ្លាមៗ ហើយនៅប្រាប់ក្នុងគំនិតតែមួយថា អ្នកដាំកូនឈើគួអោយស្រលាញ់យ៉ាងនេះ ប្រហែលជាគ្មានអ្នកណាហ៊ានអោយមកធ្វើនោះទេ

អត្ថបទដោយ : នីត្តា