Mai Davika ផុសរូប 4ស្ទាយខុសៗគ្នាធ្វើអោយបង Ter ផ្កាប់មុខងើបលែងរួចសូម្បីតែអ្នកគាំទ្រក៏ដេករាប….!!! មានរូបភាព
ពីមួយថ្ងៃទៅមួយថ្ងៃស្នេហាកាន់តែផ្អែមល្ហែមឡើងៗជារឿយៗដល់ថ្នាក់អាចនិយាយបានថាបាត់មុខមិនបានងើបមុខក៏មិនរួច សម្រាប់គូតារាប្រុសស្រី Mai Davika និង Ter Chantavit ថ្វីត្បិតតែត្រូវរក្សាគម្លាត និងមិនសូវជាបានឃើញមុខគ្នាក្នុងសម័យកូវីដនេះក៏ដោយក្ដី តែក៏មិនអាចឃាត់ឃាំងភាពផ្អែមល្ហែមតាមរយៈ IG បានដែរ
ដោយថ្មីៗនេះ Mai Davika បានផុសរូបភាពខ្លួនឯងស្ទាយសប្បាយៗធម្មតាៗចំនួន 4សន្លឹក មើលហើយអន្ទងចិត្តនិងទាក់ទាញចិត្តអ្នកមើលខ្លាំងណាស់ ជាពិសេសកំលោះម្ចាស់ចិត្តរូបសង្ហាអារម្មណ៍ល្អ Ter Chantavit ដែលត្រូវលង់ហើយលង់ទៀតលង់ដល់ថ្នាក់ងើបមុខដកដង្ហើមមិនចង់បាន មានទាំងចូលទៅ comment អោយភ្លាមៗ
សម្រាប់អ្នកគាំទ្រវិញ ក៏មិនចាញ់សង្សាសាម៉ីខ្លួនប៉ុន្មានដែរប្រញាប់ចូលទៅ comment បង្អាប់ថា អ៊ុំអោយបេះដូងច្រើនណាស់ អាចនិយាយបានថាអោយអស់ពីចិត្តដែលមាន
អត្ថបទដោយ : នីត្តា









