រឿងរ៉ាវដែលតារាប្រុសដ៏ល្បីឈ្មោះ Nadech ធ្លាប់ជួបប្រទះកំឡុងពេលកំពុងបំពេញការងារ!

មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ជួបបញ្ហាគ្រប់ៗគ្នា មិនថានៅក្នុងវិស័យការងាររឺបញ្ហានានា ហើយសម្រាប់តារាប្រុសដែលកំពុងតែទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើន ព្រោះតែសមត្ថភាពនិងមានទេពកោសល្យខ្ពស់ មិនថាតែក្នុងការសម្តែងនោះទេ។

ប្រុសសង្ហា Nadech ក៏បានបង្ហើបនូវបញ្ហារបស់លោកដែលធ្លាប់បានជួបប្រទះកន្លងមកនៅក្នុងវិស័យសិល្បៈការងាររបស់រូបលោកផ្ទាល់។ លោកធ្លាប់មានអារម្មណ៍ថាមិនសប្បាយចិត្ត នៅពេលកំពុងថត និងមានអារម្មណ៍ថាមិនសូវស្រួល មានភាពតានតឹង រហូតដល់មានរោគសញ្ញាក្រពេញទីរ៉ូអ៊ីតកើនឡើង។

ប៉ុន្តែលោកក៏បានបន្តរទៀតថាលោកមិនមែនមានបញ្ហាជាមួយនឹងក្រុមការងារនោះទេ គឺបញ្ហាកើតមកពីរូបលោកផ្ទាល់តែប៉ុណ្ណោះ ហើយរាល់ពេលដែលលោកមានបញ្ហាតានតឹងអារម្មណ៍លោកបានខិតខំសម្រួលអារម្មណ៍ខ្លួនឯង និងបន្តរបំពេញកិច្ចការងារអោយបានសម្រេចនិងបានល្អបំផុត៕