ហាស់ហា អ្នកណាស្អាតជាង? លោក Tack សួរតារាស្រីនាង Lydia ក្រោយយកប៊ីគីនីម៉ូតតែមួយមកស្លៀក!!

ហាស់ហា អ្នកណាស្អាតជាង? តារាសម្ដែងលោក Tack Pharunyoo ធ្វើឲអ្នកគាំទ្រនិងមិត្តភក្ដិក្នុងសិល្បះអស់សំណើចទៀតហើយ ក្រោយពីបានព្យាយាមតុបតែងខ្លួនតាមតារាស្រីនាង Lydia Sarunrat។

ដោយលោក Tack ថ្វីត្បិតតែនៅក្នុងរឿងភាគថៃរូបលោកច្រើនតែដើរជាតួអង្គជនពាល តួខូចចិត្តអាក្រក់ តែនៅក្រៅឆាកការសម្ដែងវិញជាតារាប្រុសដែលមានការលេងសើចច្រើនមានមិត្តភក្ដិស្រលាញ់ចូលចិត្តជាតារាប្រុសដែលភាពកំប្លុកកំប្លែងផងដែរ។ ថ្មីៗនេះរូបលោកបានធ្វើឲគេអស់សំណើចទៀតហើយ ជាមួយស្ទាយតែងកាយតាមតារាស្រីនាង Lydia ទៅយកប៊ីគីនីពណ៌ស្រស់មកពាក់ ថែមដាក់ផ្កាផុសស្ទាយមិនឲចាញ់ម្ចាស់ដើមនោះឡើយ រហូតធ្វើឲប្រពន្ធហួសចិត្តចូលមក Comment ថាពេលនេះប្រពន្ធនិងកូននាំគ្នាឆ្ងល់ហើយ។

After Footer (Active) - damrei Mr1 Zone2

លោក​ Tack និងភរិយា

តារាស្រីនាង Lydia

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ