ធ្លាប់ផ្អែមល្ហែម! បង្ហាញ៩គូស្នេហ៍តារាកាលពីឆ្នាំកន្លងទៅ បានបែកបាក់ចែកផ្លូវគ្នាហើយ!!

ធ្លាប់ផ្អែមល្ហែមតែពេលនេះចែកផ្លូវគ្នាហើយ! បង្ហាញមុខ៩គូស្នេហ៍តារាក្នុងសិល្បៈថៃដែលធ្លាប់តែផ្អែមល្ហែមមានរូបគូបង្ហោះស្វីតៗឲអ្នកគាំទ្របានឃើញ ពេលនេះចំណងស្នេហ៍បែកបាក់មិនដូចមុនសម្រេចចិត្តដើរផ្លូវរៀងខ្លួនហើយ។ ដោយតារាទាំង៩គូចំណងស្នេហ៍ក៏យូរឆ្នាំ គូខ្លះថែមទាំងបានរៀបការរួចរាល់តែនៅតែមិនអាចបន្ដ សម្រេចចិត្តបែកគ្នាវិញប្រសើរជាង។ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

គូរបស់​តួឯកប្រុសស្រី Toey និង Alek ចំណងស្នេហ៍ក្លាយជាអតីតកាល

After Footer (Active) - damrei Mr1 Zone2

គូស្នេហ៍តារាតួឯកប្រុសស្រី Gun និង Marie បែកជួបច្រើនលើក តែចុងក្រោយក៏ចែកផ្លូវគ្នា

គូស្នេហ៍តារា Sornram និង Tik ក្លាយជាស្វាមីភរិយា តែក៏ត្រូវលែងលះគ្នាវិញ

តារាស្រីនាង Namwan លែងលះជាមួយស្វាមីក្រោយរៀបការមិនយូរប៉ុន្មាន

គូស្នេហ៍តារាវ័យក្មេង Toy និង Mook ចែកផ្លូវគ្នាហើយ

ចំណងស្នេហ៍តារាប្រុសលោក Great និងម្ចាស់ហាងកែសម្រស់បានចែកផ្លូវគ្នាហើយ

គូស្នេហ៍អ្នកសម្ដែងនិងតារាចម្រៀង Foet និង Fah ចំណងស្នេហ៍៧ឆ្នាំបានបញ្ចប់

ចំណងស្នេហ៍តួឯកស្រីនាង​ Taew និងអតីតគូស្នេហ៍បានបញ្ចប់ក្រោយពីទាក់ទងគ្នា១៤ឆ្នាំ

តារាស្រីនាង Ice បញ្ចប់ចំណងស្នេហ៍យ៉ាងភ្ញាក់ផ្អើល ក្រោយពីទើបប្រកាសត្រៀមរៀបការសោះ

ប្រភព៖ gossipstar

អត្ថបទដោយ៖​​ ស្រីល័ក្ខ