ទំនាក់ទំនងស្នេហារបស់តារាប្រុសស្រី​ Mik និង Bow គឺចាប់ផ្តើមដោយសាររឿងបែបនេះសោះ!

មហាជនជាច្រើនច្បាស់ហើយថា តារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងលោក Mik Thongraya និងតួឯកស្រីដែលមានមុខមាត់ស្រស់ស្អាត សុភាពរាបសារ​ Bow Maylada បានប្រកាសពីទំនាក់ទំនងស្នេហាដោយបើកជំហរជូនដល់សាធារណៈជនកាលពីពាក់កណ្តាលឆ្នាំ២០២០ទៅនេះ។

ក៏ប៉ុន្តែការចាប់ផ្តើមស្នេហារបស់អ្នកទាំងពីរគឺចាប់ផ្តើមដោយសារការចាប់ផ្តើមធ្វើការរួមគ្នានៅក្នុងរឿង Mon Garn Bandan Ruk ហើយក្រោយមកពួកគេទាំងពីរក៏ចាប់ផ្តើមបន្តរទំនាក់ទំនងគ្នាលើសពីមិត្តភក្តិ។

តារាប្រុសរូបសង្ហា​ Mik បានបង្ហើបប្រាប់ថាលោកបានទិញកាដូជាគ្រឿងអលង្កាលជូនដល់តារាស្រី Bow ក្នុងថ្ងៃខួបកំណើតរបស់នាងនិងមានបង្ហោះរូបថតរបស់អ្នកទាំងពីររួមជាមួយសារជូនពរថ្ងៃកំណើតនៅលើគណនីសង្គមផ្ទាល់របស់លោក៕