ចាំមើលថាក្នុងចំណោមតារាស្រីទាំងបីរូបនេះ ម្នាក់ណាដែលដើរជាតួអង្គឆ្នាស់ឆ្នើម ឈ្នានីសសាកសមជាងគេ?

ទូរទស្សន៍ល្បីៗជាច្រើនប៉ុស្តិ៍ដែលមានអ្នកនិយមគាំទ្រច្រើនបានបង្ហើបប្រាប់ថានឹងនាំមកជូនទស្សនិកជននូវខ្សែភាពយន្តថ្មីៗជាច្រើន ហើយរឿងនីមួយៗសុទ្ធតែសម្តែងដោយតារាដែលមានប្រជាប្រិយភាពខ្លាំង។

អ្វីដែលពិសេសនោះមានតារាសម្តែងស្រីបីរូបដែលកំពុងតែមមាញឹកក្នុងកិច្ចការងារសម្តែងរឿងរៀងៗខ្លួន ក្នុងនោះមានតារាស្រីដែលរូបសម្រស់ស្រស់ស្អាត កំប្លុកកំប្លែង និងប៉ិនប្រសប់ក្នុងការសម្តែងខ្លាំងដូចជា Baifern Pimchanok, Nune Woranuch, Cris Horwang

ក្នុងពេលបច្ចុប្បន្ននេះ តារាស្រីដែលមានទេពកោសល្យខ្ពស់ Baifern កំពុងតែថតរឿងចំនួនបីរឿងសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៣, One31, GMM25។ ហើយតួអង្គកាចឆ្នាស់ឈ្នានីសដែលនាងកំពុងសម្តែងនោះគឺរឿង Thong Prakai Sad” របស់ប៉ុស្តិ៍ ONE31។

ចំនែកឯតារាស្រី Cris Horwang វិញក៏នឹងមានរឿងថ្មីមកជូនដល់ទស្សនិកជនដែរ ដោយនាងនឹងសម្តែងរួមគ្នាជាមួយនឹងតារាស្រី Kao Supassara ជាលើកដំបូង សម្រាប់រឿងនេះនាងនឹងសម្តែងជាតួអង្គឈ្នានីសផងដែរ។

បើសម្រាប់តារាស្រី Nune Woranuch មហាជនធ្លាប់បានទស្សនារឿងដែលនាងបានដើរតួសម្តែងជាច្រើនរួចមកហើយ និងភាគច្រើននាងតែងតែសម្តែងជាតួអង្គកាចឆ្នាស់ឈ្នានីស។ សម្រាប់រឿងថ្មីរបស់នាងនៅក្នុងទូរទស្សន៍ថៃលេខ៧ ក្នុងរឿងដែលមានចំណងជើងថា Kem Sorn Plai៕