ក្រពុលមុខយ៉ាងខ្លាំងជាមួយនឹងរឿងរ៉ាវប្រេះឆាជាមួយស្វាមី តែមើលសម្រស់របស់តារាស្រី Newclear Hansa កែច្រមុះស្អាតខ្លាំងជាងមុន!

ជីវិតជាតារាស្រីដែលមានប្រជាប្រិយភាពមួយរូប នៅពេលដែលលេចលឺដំណឹងនៃការប្រេះឆារបស់នាង និងស្វាមី Newclear Hansa ពិតជាជួបរឿងក្រពុលមុខជាច្រើន ដូចជាទទួលរងនូវសំនួរចោទសួរជាច្រើនពីសំណាក់ហ្វេនអំពីបញ្ហារបស់នាង។

មិនថាមានរឿងរ៉ាវច្រើនយ៉ាងណា នាងនៅតែបំពេញតួនាទីជាម្តាយដ៏ល្អ និងជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតជានិច្ច។ បើក្រឡេកមកមើលពីសម្រស់របស់នាងក្នុងពេលបច្ចុប្បន្ននេះវិញ ហ្វេនជាច្រើនក៏បានសសើរនូវសម្រស់ដ៏ស្រស់ស្អាត ជាពិសេសគឺទ្រង់ទ្រាយច្រមុះថ្មីដែលមើលទៅស្រួចនិងស្រស់ស្អាតជាមុនយ៉ាងខ្លាំង៕