ថ្លៃកប់! តួឯកស្រីនាង Chompoo បង្ហោះរូបជាមួយកាបូបរបស់ខ្លួន តំលៃអាចទិញផ្ទះថ្មីមួយបានយ៉ាងធូរ!

ទិញផ្ទះថ្មីមួយបានយ៉ាងធូរ! តារាសម្ដែងនិងជាពិធីការនីរូបស្អាតមានប្រជាប្រិយភាពក្នុងសិល្បៈថៃនាង Chompoo Araya បានបង្ហាញខ្លួនជាមួយហ្វេសិនលម្អរខ្លួនធ្វើឲមិត្តអ្នកគាំទ្រនាំគ្នានិយាយដល់ទៀតហើយ។ លើកនេះមិនមែនជាតុបតែងជាមួយម៉ូតសក់ប្លែកៗឬឈុតប្លែកថ្មីទៀតនោះទេ តែជាការបង្ហោះរូបបង្ហាញម៉ូតកាបូបម៉ាកល្បីនៅក្នុងដៃរបស់នាង។

ដោយកាបូបដែលតួឯកស្រីនាង Chompoo ទើបបង្ហោះរូបជាមួយថ្មីៗនេះគឺម៉ាក Hermes ជាប្រភេទផលិតមានចំនួនកំណត់ដែលមានឈ្មោះថា Hermes Birkin Bag Faubourg Limited Edition។ ដែលអ្វីធ្វើឲមហាជនភ្ញាក់ផ្អើលនោះគឺតំលៃរបស់វាកាបូបមួយនេះមានតំលៃស្មើរនឹង 200,000ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ជាមួយតំលៃរបស់កាបូបនេះ ធ្វើឲមានអ្នកនិយាយថាអាចយកទៅសាងសង់ផ្ទះវីឡាបានមួយខ្នងប្រណិតយ៉ាងធូរតែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ