លារហូតហើយ! តារាស្រីនាង Namfon លាអាល័យអ្នកម្ដាយចាកលោកចោលកូនហើយ!!

ចូលរួមអាល័យទុក្ខដល់តារាស្រីនាង Namfon Kullanut តួឯកស្រីជើងចាស់ក្នុងរឿងភាគថៃ ដែលពេលនេះបានបាត់បង់អ្នកម្ដាយជាទីស្រលាញ់ជារៀងរហូតហើយ។ ដោយ Namfon បានបង្ហោះដំណឹងដ៏ក្រៀមក្រំនេះកាលពីព្រឹកមិញ ដើម្បីឲញាតិមិត្តជិតឆ្ងាយបានដឹងនិងទទួលបានការចូលរួមរំលែកទុក្ខសោកនេះពីអ្នកគាំទ្រនាងផងដែរ។

តារាស្រីនាង Namfon បានឲដឹងថា អ្នកម្ដាយនាងសម្រាកព្យាបាលក្នុងមន្ទីពេទ្យរយះពេលជាច្រើនឆ្នាំមកហើយដោយជំងឺចាស់ជរាប្រចាំកាយ​ តែកាលពីយប់មិញនេះអាការះធ្ងន់ធ្ងរធ្វើឲគាត់លាកូនចៅចាកលោកនេះទៅហើយ។ តារាស្រីនាង Namfon ជូនដំណើរអ្នកម្ដាយជាលើកចុងក្រោយទាំងទឹកភ្នែក ហើយកូនស្រីតូចរបស់នាងក៏បានមកកំដរលោកយាយលាជាចុងក្រោយផងដែរ។

អ្នកម្ដាយ Namfon ច្រើនឆ្នាំមុនពេលឈឺ

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ