Pock Piyathida កំពូលតារាសម្តែងស្រីជើងចាស់ សម្រស់នៅតែស្រស់ស្អាតទោះបីអាយុ៤៦ឆ្នាំហើយក៏ដោយ!

ទស្សនិកជនជាច្រើនច្បាស់បានស្គាល់ហើយពីកំពូលតារាសម្តែងស្រីជើងចាស់ Pock Piyathida ដែលមានឈ្មោះល្បីល្បាញជាច្រើនឆ្នាំកន្លងមកដល់ពេលបច្ចុប្បន្ននេះ។

តារាស្រីជើងចាស់នាង Pock Piyathida បានកើតនៅថ្ងៃទី២២​ ខែមិថុនា ឆ្នាំ១៩៧៥ ហើយក្នុងឆ្នាំនេះនាងមានអាយុ ៤៦ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមកមើលពីរូបសម្រស់របស់នាងវិញ គឺនៅតែស្រស់ស្អាតក្មេងជាងវ័យដដែរ។

បើទោះជាតារាសម្តែងស្រីជើងចាស់រូបនេះមានអាយុច្រើនហើយក៏ដោយ ភាពល្បីល្បាញនិងប្រជាប្រិយភាពរបស់នាងគឺមិនបានចុះអន់ថយនោះទេគឺនៅតែមានកេរ្តិ៍ល្បីល្បាញ និងនៅតែបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ៕