ក្រោយល្បី Newclear បែកបាក់ស្វាមី ស្រាប់តែលេចលឺព័ត៌មានថាពេលនេះនាងកែច្រមុះមើលឡើងប្លែក!

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ នៅតែមានលេចលឺព័ត៌មានថា តារាសម្ដែងថៃស្រី Newclear បានបែកបាក់គ្នាជាមួយនិងស្វាមី ហើយគ្រប់គ្នាក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដដែរ។

តែយ៉ាងណាមិញ ក្រោយពេលលេចលឺព័ត៌មាននេះមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ទទួលបានព័ត៌មានថ្មីមួយទៀតថា តារាស្រីរូបនេះ បានធ្វើការកែច្រមុះរបស់នាង ឲ្យមើលទៅខ្ពស់ជាមុន នេះបើយោងតាមសារព័ត៌មានថៃបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ក្នុងនោះផងដែរ តាមរយៈការកែច្រមុះនេះ ធ្វើឲ្យសម្រស់តារាស្រីរូបនេះ មើលទៅកាន់តែស្រស់ស្អាតឡើងៗ និងស្ទាយ៍លេងខ្លួនក៏កាន់តែសុិចសុីគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី