ជិតត្រលប់មកផ្ទះតួឯកប្រុសលោក Weir ប្រាប់ថានឹកណាស់ នឹកផ្ទះឬអ្នកមនុស្សពិសេស?

នឹកណាស់! តួឯកប្រុសលោក Weir បង្ហោះសារខ្លីៗមានអត្ថន័យជ្រាលជ្រៅប្រាប់ថានឹកផ្ទះ ខណះពេលនេះជិតបានត្រលប់មកផ្ទះវិញហើយ។

ក្រោយឃើញសារនឹកណាស់របស់តួឯកប្រុសលោក Weir ព្រមជាមួយរូបភាពថតតែឯងកណ្ដោចកណ្ដោង ធ្វើឲអ្នកគាំទ្រ​Comment សួរផងដែរថាប្រញាប់ប្រលប់មកបែបនេះនឹកផ្ទះឬក៏នឹកមនុស្សពិសេសដែរ? មិនឲអ្នកគាំទ្របង្អាប់លោក Weir បានយូរតួឯកស្រីនាង Bella Ranee ដែលជាគូស្នេហ៍រូបពិតក៏បានចូលមកសសេរផងដែរថា នឹកខ្លាំងណាស់ ជិតបានត្រលប់មកវិញហើយ។

គួរបញ្ជាក់ផងដែរថានៅខណះពេលនេះតួឯកប្រុសលោក Weir Sukollawat កំពុងនៅក្នុងទឹកដីប្រទេសអូស្រ្ដាលីដើម្បីមកចូលរួមការសម្ដែងភាពយន្ដហូលីវ៉ូតThirteen Lives  ដែលពេលនេះការថតជិតបញ្ចប់និងជិតបានត្រលប់មកផ្ទះជួបជុំមនុស្សជាទីស្រលាញ់វិញហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ