ទៅណាមកណាជាមួយគ្នាជាប្រចាំស្រាប់ទៅហើយ សម្រាប់តារាសម្ដែងស្រី Taew Nataporn ជាមួយនិងម្ចាស់ចិត្តរូបសង្ហាហៃសូយ៉ាង Pranai ព្រោះទាំងពីរគ្រួសារដែលតែងតែរងចាំទទួលសមាជិកថ្មីយ៉ាងពេញចិត្តរៀងៗខ្លួន ជាពិសេសឪកាសពិសេសៗដែលតែងតែមានការចូលរួមជួបជុំគ្នា
ដូចជាក់ស្ដែងដែលបានឃើញ Taew ទៅចូលរួមថតរូបជាមួយគ្រួសាររបស់ហៃសូ Pranai ព្រមៗគ្នាមានទាំងលោកប៉ាអ្នកម៉ាក់បងប្អូនចូលរួមជបលៀងក្នុងថ្ងៃកំណើតរបស់ខាងប្រុស ដោយរូបភាពនេះមើលទៅខាងស្រីីដូចជាមានក្ដីសុខខ្លាំងណាស់
ហើយខាងប្រុសនិងក៏មានផុសរូបដ៏គួអោយស្រលាញ់នៅក្នុង IG ថែមទាំងលោកប៉ារបស់ Pranai ក៏បានផុសរូបភាពដូចគ្នានៅក្នុង IG ផងដែរ
អត្ថបទដោយ : នីត្តា
















