ជិតលាភាពនៅលីវហើយ តួឯកប្រុសលោក New សុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ!!

តារាសម្ដែងប្រុសវ័យក្មេងតួឯកប្រុសប្រុសកំពុងមានប្រជាប្រិយភាពទាំងក្នុងរឿងបុរាណសម័យលោក New Chaiyapol ថ្មីៗនេះបានបង្ហោះដំណឹងល្អរបស់ខ្លួន ជាមួយរូបភាពរ៉ូមែនទិកនៅមាត់សមុទ្រ។

ដោយរូបលោកត្រៀមនឹងលាភាពនៅលីវហើយ ក្រោយពីសិក្សាមើលចិត្តជាមួយគូស្នេហ៍ជាយូរឆ្នាំ ฺពេលនេះរូបលោកបានសុំគូស្នេហ៍មិនមែនអ្នកសិល្បៈឈ្មោះថា Maysa រៀបការហើយ ព្រមទាំងទទួលបានចម្លើយឆ្លើយថាយល់ព្រមផងដែរ។ គួរបញ្ជាក់ផងដែរថាគូរបស់លោក New និង Maysa មួយរយះមុនក៏មានដំណឹងចែកផ្លូវគ្នាផងដែរ តែក្រោយត្រលប់មកត្រូវរ៉ូវយល់ចិត្តគ្នាវិញលើកនេះ ពេលនេះទាំងគូក៏ប្រកាសដំណឹងជិតរៀបការតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ