បុរសណាបានដឹងតែគ្រប់ទឹកហើយ Baifern Pimchanok ទាំងស្អាតទាំងពូកែបង្ហាញស្នាដៃដេញព្យាណូដូចអ្នកជំនាញទើបនិង…..! មានវីដេអូ
Baifern ថតវីដេអូលេងព្យាណូបទស្នេហា ស្ដាប់ហើយអណ្ដែតអណ្ដូងអារម្មណ៍ហោះហើរ គ្រប់គ្នាដែលបានស្ដាប់សុទ្ធតែនាំគ្នាទះដៃនាង ស្អាតទាំងសម្រស់ សមត្ថភាពក៏មាន ពូកែក៏ពូកែថែមទាំងគួអោយស្រលាញ់ទៀត
ជាតារាសម្ដែងមួយរូបទៀតដែលពេញទៅដោយសមត្ថភាពពិតៗ សម្រាប់អ្នកសម្ដែងរូបស្រស់អារម្មណ៍ល្អ Baifern Pimchanok ទោះបីនាងច្រៀងចម្រៀងឬរាំក៏ធ្វើបានទាំងអស់ថែមទាំងធ្វើបានល្អទៀតផង លទ្ធផលច្បាស់ៗដូចនៅក្នុងវីដេអូដែលនាង បានបានរាំ អាចនិិយាយបានថាសាងស្នាមញញឹមនិងសម្លេងសើចអោយអ្នកគាំទ្រជាខ្លាំង ព្រោះទើបតែបានឃើញនាងរាំជាលើកដំបូង
ជាក់ស្ដែង Baifern បានធ្វើអោយភ្ញាក់ផ្អើលចំពោះសមត្ថភាពនាងម្ដងទៀត តាមរយៈ IG របស់អ្នកម៉ាក់ដែលបានផុសវីដេអូកូនស្រីកំពុងអង្គុយលេងព្យាណូយ៉ាងយកចិត្តទុកដាក់និងដាក់អារម្មណ៍ចំពោះភ្លេងស្នេហា ដោយសូមប្រាប់ថាមុំដែលនាងមិនសូវជាបានបង្ហាញនិងគ្រប់គ្នាមិនសូវជាបានឃើញពីមុន ហើយ Baifern ធ្វើបានយ៉ាងល្អតែម្ដង
អត្ថបទដោយ : នីត្តា