ពេលនេះតារាស្រី Newclear ដាច់ចិត្តចេញមកបកស្រាយរឿងរ៉ាវចោទសួរពីបញ្ហាជាមួយស្វាមីហើយ!

មួយរយៈកន្លងទៅនេះតារាស្រី Newclear បានរងនូវសំនួរចោទសួរជាច្រើនពីសំណាក់ទស្សនិកជន ក៏ដូចជាហ្វេនរបស់នាងជាច្រើនចំពោះបញ្ហាដែលគ្រប់គ្នាសង្ស័យថា នាងមានបញ្ហាបែកបាក់ជាមួយនឹងគ្រួសាររបស់នាង។

ហើយមួយរយៈកន្លងទៅនេះ នាងបានរក្សានូវភាពស្ងៀមស្ងាត់មករហូតពាក់ពន្ធនឹងបញ្ហាមួយនេះ ដែលធ្វើអោយមហាជនកាន់តែមានការសង្ស័យកាន់តែខ្លាំង។

តែពេលថ្មីៗនាងក៏បានដាច់ចិត្តបកស្រាយចម្ងល់មួយនេះជូនសាធារណៈជន ដើម្បីអោយគ្រប់គ្នាបានដឹងពីបញ្ហាដែលនាងកំពុងមានជាមួយស្វាមី។ នាងបានរៀបរាប់ប្រាប់ថា នាងនឹងស្វាមីគឺពិតជាមានបញ្ហាពិតមែន ប៉ុន្តែគ្រួសារណាក៏តែងតែមានបញ្ហាផ្ទាល់ខ្លួនដែរ ហើយចំពោះការចោទថាបញ្ហាព្រោះតែអ្នកទីបីនោះគឺជារឿងមិនពិតនោះទេ។​ នៅពេលនេះនាងនិងស្វាមីកំពុងតែដោះស្រាយបញ្ហាដែលកំពុងមាននេះ ហើយពួកគេទាំងពីរសុទ្ធនៅស្រឡាញ់គ្នា ហើយគ្មានអ្នកណាម្នាក់មានអ្នកទីបីនោះទេ៕