ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃចំណងគ្រួសារតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយកន្លងមកលោក តែងតែបង្ហាញការស្រលាញ់ទៅកាន់កូនៗ មិនចាញ់លោកបា៉គេនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងប្រុសរូបនេះ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជូនកូនស្រីច្បងរបស់ខ្លួន ធ្វើឲ្យកូនស្រីរំភើបចិត្តយ៉ាងខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាចម្រៀងប្រុសរូបនេះ ពិតជាឪពុកដ៏ល្អ ដែលបំពេញក្ដីស្រមៃជូនកូនស្រីតាំងពីក្មេងបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី