តួឯកស្រីក្នុងរឿង Oh My Boss សូមទោសក្រុមកាងារ ក្រោយពីរូបនាងត្រូវបញ្ជូនព្យាបាលនៅមន្ទីពេទ្យ!!

តារាសម្ដែងស្រីវ័យក្មេង តួឯកស្រីក្នុងរឿង นายคะ อย่ามาอ่อย Oh My Boss នាង​ Mook Worranit បានបង្ហោះសាររៀបរាប់ប្រាប់ពីអាការះរបស់ខ្លួននិងសូមទោសដល់ក្រុមកាងារ ក្រោយពីរូបនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ។

ដោយមូលហេតុដែលតារាស្រីនាង Mook ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យនោះក៏ព្រោះថារូបនាងមានអាការះហើមមុខនិងចេញក្រហមពេញខ្លួន ថែមទាំងវិលមុខចង់ក្អួតចង្អោរផងដែរ នេះគឺបណ្ដាលមកពីរូបនាងពុលអាហារ។ ក្រោយពីបានទទួលការព្យាបាលពេលនេះរូបនាងបានធូរស្រាលហើយ និងសូមទោសដល់ក្រុមកាងារទាំងអស់គ្នាផងដែរដែលត្រូវខកខានផ្អាកព្រោះតែរូបនាង ហើយក៏អរគុណអ្នកគាំទ្រដែលសម្ដែងក្ដីបារម្មណ៍ដល់រូបនាងផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ