ទៀតហើយ! តារាប្រុសលោក Tack ស្លៀកប៊ីគីនីតាមស្ទាយ Chompoo ស៊ិចស៊ីCopyដូចណាស់!!

ទៀតហើយ!​ តារាសម្ដែងប្រុសតួខូចតួ​កាចក្នុងរឿងភាគថៃលោក Tack Pharunyoo ធ្វើឲអ្នកគាំទ្រអស់សំណើចនិងការលេងសើចរបស់លោកជាថ្មីទៀតហើយ ដោយការស្លៀកតុបតែងខ្លួនជាមួយឈុតប៊ីគីនីតាមតារាស្រីល្បីៗ។

ដោយលើកនេះលោក Tack បានស្លៀកប៊ីគីនីតុបតែងខ្លួនតាមតួឯកស្រីជើងចាស់នាង Chompoo Araya មិនត្រឹមតែឈុតទេតែស្ទាយផុសនិងទឹកមុខព្យាយាមដល់ហើយ ថែមម្សៅក្រែមតុបតែងអាចនឹងលួចប្រពន្ធយកមកលាបទៀត។ លើកមុនរូបលោកក៏ធ្លាប់បង្ហោះរូបស្លៀកប៊ីគីនីតាមតារាស្រីល្បីៗរួចមកហើយផងដែរ គឺស្លៀកតាមតារាចម្រៀងនាង Lydia Sarunrat លើកនេះ Chompoo វិញម្ដងយ៉ាងណាដែរ?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ