បង្ហាញតម្លៃសម្លៀកបំពាក់ទៅចាក់វ៉ាក់សាំងរបស់ Aum Patcharapa តាំងពីក្បាលរហូតដល់ចុងជើងបូករួមតម្លៃរាប់ពាន់ដុល្លារ!!! មានរូបភាព

ទៅទទួលវ៉ាក់សាំងកូវីដ-19 លើកទីពីររួចរាល់ហើយសម្រាប់តារាជួរមុខរបស់ប្រទេសថៃ Aum Patcharapa ដែលសាម៉ីខ្លួនបានចាក់នៅ Chulabhorn Royal College តែរឿងដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺហ្វេសិនសម្លៀកបំពាក់ទៅចាក់វ៉ាក់សាំងរបស់នាង ដោយស្ទាយហ្វេសិនរបស់ Aum មើលទៅដូចជាធម្មតាៗសាមញ្ញៗសប្បាយៗ អាវបើកស្មាត្រៀមនិងចាក់ថ្នាំគ្រប់ពេលដោយមិនចាំចាប់រញ៉េរញ៉ៃ តែក៏ស្រស់ស្អាតណាស់ដែរ តាំងតែពីក្បាលរហូតដល់ចុងជើង

ជាក់ស្ដែង (12 មិថុនា 2021) ហ្វេសបុក Aum Patcharapa ប្រើឺឈ្មោះ របស់អ្នកគាំទ្រនាង ក៏បានចេញមកបើកបង្ហាញតម្លៃឈុតដែលនាងស្លៀកទៅចាក់វ៉ាក់សាំងបន្ទាប់ពីមានអ្នកសួរគាត់ជាច្រើនថាជាម៉ាកល្បីអីខ្លី អេដមីនទើបទៅកកូរកកាយរហូតបានចម្លើយដូចខាងក្រោមនេះ

– អាវ Jacquemus Le Cardigan Tordu តម្លៃ 20,600 បាត
​ – កាបូប Hermes Lindy 26 Q1 តម្លៃ 259,500 បាត
– ស្បែកជើង F-HEEL SANDAL តម្លៃ 24,700 បាត

អត្ថបទដោយ : នីត្តា