Dew Arisara ធ្វើអោយវីឡាទាំងមូលក្លាយទៅជាសួនផ្កាកូលាបពណ៌សគ្មានសល់ចន្លោះព្រោះតែជាថ្ងៃសំខាន់របស់សង្សា….! មានរូបភាព

ក្រៅពីឈ្លក់វង្វេងនិងស្នេហាខ្លាំងហើយ រឿងរ៉ូមែនទិចក៏នៅឈលេខមួយមិនធ្វើតួរងអ្នកណាដែរ សម្រាប់ Dew Arisara តារាស្រីតួឆ្នាស់តួឆ្នើម

នៅពេលថ្មីៗនេះសាម៉ីខ្លួនក៏បានឆ្លៀតឪកាសល្អៗរៀបចំការ surprise មួយយ៉ាងធំសម្រាប់សង្សាកំលោះរូបសង្ហាក្នុងថ្ងៃខួបកំណើត Sebastian Lee អ្នកជំនួញធំ ដោយការធ្វើអោយវីឡាក្លាយទៅជាសួនផ្កាកូលាបទាំងផ្លូវដើរ ផ្លូវចូល ជណ្ដើរឡើងនិយាយរួមគឺគ្រប់កន្លែងដើម្បីធ្វើជាការចងចាំល្អៗនិងរូ៉មែនទិច មុននិងបណ្ដើរគ្នាដើរមើលបរិយាកាសនិងភាពអស្ចារ្យដល់ថ្នាក់ធ្វើអោយខាងប្រុសទប់អារម្មណ៍អៀនដែលមានក្នុងចិត្តស្ទើរតែមិនបានទៅហើយ

After Footer (Active) - damrei Mr1 Zone2

ថែមទាំង Sebastian Lee មានទំលាយឃ្លាដែលបានបរិយាយពីអារម្មណ៍របស់ខ្លួនឯងមានចំពោះ Dew Arisara បន្ទាប់ពីបានទទួលការ surprise ដ៏ធំលើកនេះផងដែរថា “Happy Birthday To The Love Of My Life”, “All White Everything”, “Every Inch Of The Villa Plastered In White Roses”, “I Love You, Baby!”

អត្ថបទដោយ : នីត្តា