កាលពីថ្មីៗនេះតារាសម្ដែងជើងចាស់សម្រស់ក្មេងជាងវ័យលោក Pae Arak បានបង្ហោះសារក្នុងបណ្ដាញសង្គមសម្ដែងការមិនពេញចិត្តនិងដាស់តឿនដល់អ្នកលក់អនឡាញមួយចំនួន ក្រោយពីមានអ្នកលក់ខ្លះយករូបលោកទៅដាក់បង្ហោះលក់តែបែរជារកស៊ីមិនសុចរិតទៅវិញ។
ដោយរឿងនេះធ្វើឲរូបលោកមិនសប្បាយចិត្តជាខ្លាំង ដែលមានអ្នកចាញ់បោកជនខិលខូចប្រាប់ថាមានស៊ីឌី មានសញ្ញ៉េ មានអាវជារបស់លោកយកមកលក់ តែបែរជាត្រូវគេបោកប្រាស់គេមិនឲទំនិញតាមការសន្យា។ រូបលោកសូមបញ្ជាក់ថាលោកមិនបានដឹងលឺឬពាក់ពន្ធ័រឿងនេះនោះឡើយ នេះជាការកុហកបោកប្រាស់អ្នកគាំទ្ររបស់លោកតាមអនឡាញ និងសូមកុំឲអ្នកគាំទ្ររបស់លោកដ៏ទៃទៀតចាញ់បោក។ រូបលោកក៏សូមប្រាប់ដល់ជនដែលធ្វើជាអ្នករកស៊ីបោកប្រាស់គេផងដែរ នេះមិនត្រឹមតែការរកស៊ីកុហកបោកប្រាស់ក្នុងបណ្ដាញសង្គមនោះទេ តែក៏មានទោសបំផ្លាញកេរ្ដិ៍ឈ្មោះរបស់លោកនិងយកឈ្មោះលោកប្រើមិនបានទទួលការអនុញ្ញាតិផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




