អ្នកម្ដាយសម័យថ្មី! Mew Nittha ពរពោះធំ៦ខែយកខោស្វាមីមកស្លៀកលេងស្ទាយ៍ឡើងអេម!(មានរូបភាព)

បើគិតមកទល់នឹងពេលនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mew Nittha បានពរពោះកូននៅក្នុងផ្ទៃរយៈពេល៦ខែហើយ ហើយនាងក៏កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ តាមរយៈសកម្មភាពក្នុងបណ្ដាញសង្គមជារឿយៗផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលក្នុងនោះនាងក៏បានសរសេរសាររៀបរាប់ ថានាងបានយកខោរបស់ស្វាមីមកស្លៀក ព្រោះព្រោះរបស់នាងធំ ហើយថែមទាំងពេលស្ទាយ៍ថតយ៉ាងស្រស់ស្អាតថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាពិតជាចាប់អារម្មណ៍ ហើយក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ទោះបីជាពេលនេះកំពុងតែពរពោះកូនក្នុងផ្ទៃរយៈពេល៦ខែក៏ដោយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី