អាយដលទាំងប្រាំរូប ដែលនៅមិនទាន់រកឃើញដៃគូជីវិតថ្មីតាំងពីបែកពីអ្នកចាស់មក!

ជីវិតគូស្នេហ៍របស់តារានីមួយៗ អ្នកខ្លះក៏បានជួបដៃគូជីវិតរបស់ខ្លួនរួចក៏សម្រេចកសាងគ្រួសារជាមួយគ្នា ហើយក៏មានតារាប្រុសស្រីជាច្រើនរូបនៅមិនទាន់រកឃើញអ្នកអាចធ្វើអោយពួកគេមានអារម្មណ៍កក់ក្តៅនិងសាងជីវិតវែងឆ្ងាយជាមួយគ្នាផងដែរ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់តារាប្រុសរូបសង្ហាៗទាំងប្រាំរូបខាងក្រោមនេះ ក៏បានសម្រេចចែកផ្លូវជាមួយគូស្នេហ៍ព្រោះតែមិនអាចបន្តរដំណើរជីវិតជាមួយគ្នាបាន ហើយរស់នៅក្នុងជីវិតលីវរបស់ខ្លួនមកដល់សព្វថ្ងៃ៖

១ Ton Arch

មហាជនជាច្រើនបានដឹងរួចមកហើយថាទំនាក់ទំនងរបស់លោក និងតារាស្រីដ៏ល្បីឈ្មោះមួយរូបគឺ Taew ត្រូវបានបញ្ចប់បាត់ទៅហើយ រីឯតួស្រីក៏បានរកឃើញស្នេហាពិតរបស់នាងហើយ តែកំសត់តែខាងប្រុសនៅឡើយមិនទាន់បានជួបស្នេហាពិត ដៃគូជីវិតថ្មីរបស់លោកនៅឡើយទេ។

Pong Nawat

តារាប្រុសរូបសង្ហាមួយរូបនេះវិញ ក៏បានបញ្ចប់ទំនាក់ទំនងស្នេហារបស់លោកជាមួយនឹងតារាស្រី Kaew រួចរាល់អស់ដែរ ហើយខាងស្រីបានរៀបការជាមួយដៃគូជីវិតថ្មីកាលពីពេលកន្លងទៅនេះ តែតារាប្រុសរូបនេះនៅតែមិនទាន់ជួបដៃគូថ្មីនោះទេ។

Great Warintorn

តារាប្រុសដែលមានទឹកមុខញញឹមប្រិមប្រិយរូបនេះវិញ ក៏នៅតែមិនរកឃើញដៃគូថ្មីដែលអាចស្អំបេះដូងលោកបាននៅឡើយទេ ក្រោយពីបែកបាក់ជាមួយនឹងគូស្នេហ៍ចាស់មក។

Alek Teeradetch

ទស្សនិកជនច្បាស់ជាបានស្គាល់រួចមកហើយនៅគូស្នេហ៍ចាស់របស់លោក ដែលបានបែកបាក់គ្នាកន្លងមកហើយ លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រី Toey កាលពីពេលកន្លងមកហើយពេលនេះលោកនៅខ្លួនមួយនៅឡើយទេ។

Gun Napat

តារាស្រីដ៏ស្រស់ស្អាតគឺនាង Marie Broenner បានធ្លាប់ជាគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាប្រុសរូបនេះ ហើយពេលនេះពួកគេទាំងពីរក៏បានចែកផ្លូវគ្នាដើររៀងៗខ្លួនហើយ ប៉ុន្តែតារាប្រុសរូបនេះគឺនៅមិនទាន់ជួបដៃគូថ្មីនោះទេ៕