បើក្រឡេកមកមើលពីគូស្នេហ៍រវាងតារាប្រុសរៀមច្បងជាមួយនឹងតារាស្រីជំនាន់ក្រោយ លោក Wongsakorn និងតារាស្រី Now Tisanart គឺពិតជាផ្អែមល្ហែមខ្លាំងមែនទែន ដែលអ្នកទាំងពីរសុទ្ធតែជាតារាប្រចាំទូរទស្សន៍ថៃលេខ៧ ហើយកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរគឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនក្លា មិនចាញ់តារាប្រុសស្រីដទៃទៀតនោះទេ។
សម្រាប់សកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ គឺសុទ្ធតែបានបង្ហាញជាសាធារណៈនៅលើគណនីបណ្តាញសង្គមរបស់អ្នកទាំងពីរ ដែលបានធ្វើអោយមហាជនកោតសសើរ និងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងសម្រាប់ចំណងស្នេហ៍ដ៏រឺងមាំមួយនេះ៕