តារាប្រុសស្រីថៃទាំងប្រាំពីររូបនេះ កំពុងតែមមាញឹកខ្លាំងក្នុងការថតរឿងភាគថ្មីៗជាច្រើន!

រឿងភាគថៃជាច្រើនរឿងបានដាក់បញ្ចាំងលើទូរទស្សន៍ជាបន្តរបន្ទាប់ ដែលរឿងភាគនីមួយៗគឺសុទ្ធតែត្រូវបានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗនិងមានអ្នកគាំទ្រយ៉ាងច្រើន មិនថាទស្សនិកជនក្នុងស្រុករឺក្រៅស្រុកនោះទេ។

តារាប្រុសស្រីដែលមានប្រជាប្រិយភាពខ្លាំងទាំងប្រាំពីររូបខាងក្រោមនេះ គឺកំពុងតែមមាញឹកខ្លាំងសម្រាប់ថតខ្សែភាពយន្តថ្មីៗ ហើយបើចង់ដឹងថារឿងភាគថ្មីមានចំណងជើងថាម៉េចខ្លះ និងមានអាយដលរូបណាខ្លះនោះ សូមទស្សនានៅខាងក្រោមនេះណា!

១ Bella Ranee

After Footer (Active) - damrei Mr1 Zone2

រឿងភាគថ្មីរបស់តារាស្រីឆ្នើមរូបនេះ ដែលត្រៀមនឹងដាក់បញ្ចាំងឆាប់ៗនេះគឺរឿង Hai Ruk Pipaksa ហើយរឿងថ្មីមួយទៀតដែលនាងកំពុងតែមមាញឹកនោះគឺរឿង Prom Likit

២ James Jirayu

សម្រាប់តារាប្រុសរូបស្រស់មួយរូបនេះ គឺកំពុងតែមមាញឹកក្នុងការថតរឿងថ្មីដែលមានចំណងជើងថា Pitsawart Kartagame ដែលតួឯកស្រីគឺកញ្ញា Gina Yeena

Pie Rinrada

រីឯតារាស្រីវ័យក្មេងរូបនេះវិញ បានចាប់ដៃគូសម្តែងជាលើកដំបូងជាមួយនឹងតួឯកប្រុស James Ma នៅក្នុងរឿង Prao Ruk ហើយរឿងនេះត្រៀមនឹងដាក់បញ្ចាំងលើទូរទស្សន៍ឆាប់ៗនេះហើយ។

 August Vachiravit

តារាប្រុសវ័យក្មេងមួយរូបនេះវិញគឺកំពុងតែមមាញឹកក្នុងការថតរឿងថ្មីដែលមានចំណងជើងថា Yomathut Kub Poot Sao» ជាមួយនឹងកញ្ញា Eye Kamolned

Namfah Thunyaphat

តារាស្រីចំណូលថ្មីរូបនេះវិញ គឺកំពុងតែមមាញឹកក្នុងការថតរឿងយ៉ាងខ្លាំង ហើយរឿងភាគថ្មីរបស់តារាស្រីរូបនេះដែលកំពុងតែមមាញឹកថតរឿងថ្មីដ៏ទៅ៣រឿង ដូចជា Hai Ruk Pipaksa, Luerd Chao Phraya និងរឿង Ai, Khoi Hug Jao

Phet Thakrit

តារាប្រុសមុខមាំមួយរូបនេះក៏កំពុងតែរវល់ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា Kaen Kaew ដែលមានតួឯកស្រីគឺកញ្ញា​ Tita Chayanit

Yiiiwha Preeyakarn

រឿង Nampueng Kom ដែលមានតួឯកប្រុសគឺលោកDome Pakornlam ហើយតារាស្រីរូបនេះក៏កំពុងតែមមាញឹកក្នុងការថតរឿងថ្មីមួយទៀតគឺរឿងPoot Mae Nam Khong