តិចច្រលំថាបងប្អូន! Janie ពរកូនស្រីថត Tiktok ធ្វើអោយអ្នកគាំទ្រយល់ច្រលំថាកំពុងពរប្អូនស្រីទៅវិញរាងក៏ស្អាតមុខក៏ក្មេង…..! មានវីដេអូ
ចាប់ផ្ដើមដើរលើវិថីនៃការលេង Tiktok ម្នាក់ទៀតហើយ សម្រាប់តារាសម្ដែងស្រី Janie Alphat Na ដែលជាក់ស្ដែង សាម៉ីខ្លួនបានក្រោកឡើងពរកូនស្រីវ័យកំពុងពេញរពឹសនិងគួអោយស្រលាញ់យ៉ាងអូន Nola មកបញ្ចេញក្បាច់រាំតាមបទភ្លេងកំពុងល្បី #breakfastchallenge
ដោយ Janie ត្រឹមតែនាងធ្វើចលនាដៃតែម្ខាងប៉ុណ្ណោះ ដោយម្ខាងទៀតត្រូវពរកូនស្រី តែបែរជារឿងដែលធ្វើអោយមានការចាប់អារម្មណ៍និងចង់មើលបំផុត ដល់ថ្នាក់ទាញយកចំនួនអ្នកឡាយជាច្រើន ហើយសាម៉ីខ្លួនក៏បានសរសេរឃ្លាបញ្ជាក់ទៀតថា “កូនចូលចិត្តលេងឬមួយម៉ែចូលចិត្តលេង”
រឿងនេះហ្វេនៗនាំគ្នានិយាយក្នុងន័យតែមួយថា ក្រៅពី Janie ខំចំណាយពេលវេលាទាំងអស់ក្នុងការមើលថែកូនស្រីហើយ នាងនៅចែកពេលវេលាមើលថែរូបរាងអោយស្អាតដូចដើមមិនប្រែទៀតផង ព្រោះមិនថាត្រូវសម្លឹងមើលពីជ្រុងណា ក៏រាងអ្នកម៉ាក់នៅតែអេម ឃើញហើយត្រូវតែទះដៃអោយភ្លាមៗណាចា
អត្ថបទដោយ : នីត្តា