តារាប្រុសថៃ លោក Paearak ត្រូវបានជនឆបោកបន្លំគណនីលោក ដើម្បីធ្វើការរកស៊ីបោកប្រាស់ និងធ្វើអោយខូចកេរ្តិ៍របស់លោក!

កាលពីពេលថ្មីៗនេះ តារាប្រុសដ៏មានប្រជាប្រិយភាពមួយរូបគឺលោក Paearak បានបង្ហោះសារផ្តល់ដំណឹង និងសូមអភ័យទោសសាធារណៈជនថា មានជនខិលខូចបានធ្វើការរកស៊ីឆបោកដល់ហ្វេន ដោយយកឈ្មោះលោកមករកស៊ីបោកប្រាស់ដល់ហ្វេនរបស់លោក។

ពួកគេបានបន្លំឈ្មោះរបស់លោក ដើម្បីធ្វើការលក់ទំនិញដោយថាមានហត្ថលេខារបស់លោក នៅពេលដែលពួកគេទទួលបានប្រាក់ហើយក៏បាត់ស្រមោលមិនបានប្រគល់ទំនិញជូនដល់ហ្វេនដែលបានទិញទំនិញនោះទេ។ ហើយលោកក៏បានបញ្ជាក់ថាលោកមានតែគណនីមួយគត់ដើម្បីធ្វើការលក់ទំនិញរបស់លោក លោកក៏បានធ្វើការសូមទោសដល់អ្នកគាំទ្រដែលត្រូវបានជនខិលខូចបោកប្រាស់លុយកាក់ផងដែរ៕

After Footer (Active) - damrei Mr1 Zone2