Dew Arisara ដេញលុប comment ឆ្លើយឆ្លងគំនិតដ្រាម៉ារិះគន់ក្នុងថ្ងៃកំណើតសង្សាហើយដុតកំជ្រួចឮសម្លេងខ្លាំង ប្រើខួរគិត….! មានរូបភាព
ក្លាយទៅជាប្រធានបទរិះគន់ចឹងទៅនៅលើបណ្ដាញសង្គមភ្លាមៗ សម្រាប់ថ្ងៃកំណើតរបស់តួស្រីឆ្នាស់ឆ្នើម Dew Arisara ដែលទើបត្រូវសង្សាកំលោះអ្នកមាន Sebastian Lee ដុតកាំជ្រួច surprise យ៉ាងរ៉ូមែនទិច តែប្រែក្លាយទៅជាត្រូវអ្នកស្រុកភូមិដែលនៅបរិវេនជិតចេញមកតវ៉ាបង្កើតអោយមានភាពក្ដៅក្រហាយក្នុងពេលកណ្ដាលយប់ព្រោះតែសម្លេងខ្លាំង
ជាក់ស្ដែងខាង Dew Arisara ក៏បាន comment បញ្ជាក់ចំពោះប្រធានបទខាងលើតាម IG @duearisara “ត្រូវសូមអភ័យទោសផងដែរណាចាដែលរំខាន តាមដែលដឹងមកគឺខាងលោក Sebastian Lee បានធ្វើការសុំអនុញ្ញាតពីអ្នកគ្រប់គ្រងក្នុងតំបន់រួចរាល់ហើយ ចំណែកឯកាំជ្រួចតាមដែលខ្ញុំឃើញគឺដុតនៅកណ្ដាលទឹក ប៉ុន្ដែនៅបរិវេនជិតៗនិងក៏មានប៉ូលីសនៅចាំ stand by ដើម្បីការពារសុវត្តិភាពដែលចា សូមទោសម្ដងទៀតប្រសិនបើមានការរំខានខ្លាំង តែចង់អោយយល់ថាបើមិនមានការអនុញ្ញាត្ដទេលោក Sebastian Lee ច្បាស់ជាមិនហ៊ានដុតនោះទេចា”
បន្ទាប់មក Dew ក៏បានបញ្ជាក់ម្ដងទៀតថា “សុំទោសដែលខាង @jetsetseb ដុតកាំជ្រួចកណ្ដាលទន្លេហើយប្រហែលជារំខានអ្នកផ្សេងៗក្នុងពេលនិង 21:56-21:59 (3 នាទី) ណាចា តែតាមដែលដឹងមកគាត់បានសុំការអនុញ្ញាត្តរួចរាល់ហើយ ហើយក៏បានគិតពិចារណានិងប្រើខួរគិតរួចមកហើយចា ម៉ោង 10យប់ទៅហើយ ពេលនេះសុំទោស សុំទោស សុបិន្ដល្អណាចា”
ហើយក្រោយមកក៏មានអ្នកចូលទៅសួរវិញថា comment ច្រើនៗបាត់ទៅណាអស់ “ស្អីគេដែលចូលមក comment ដំបូង 196 ពេលនេះនៅសល់តែ 155 ឆ្ងល់” ដោយ Dew Arisara មិនទុកអោយបានចិត្តយូរ ប្រញាប់ទៅឆ្លើយតបភ្លាមៗថា “មិនបាច់ឆ្ងល់ទេចា លុបខ្លួនឯងចា កុំអោយភ្លេច Instagram ផ្ទាល់ខ្លួនចា អានមួយណាហើយមិនចង់ទុកក៏លុបចោលទៅ គ្រាន់តែប៉ុណ្ណឹងងាយៗខ្លាំងណាស់”
អត្ថបទដោយ : នីត្តា














