ក្រោយស្ងាត់រឿងអាស្រូវមួយរយៈ Bee ចេញមកបង្ហាញសម្រស់ជាមួយរ៉ូបឆ្នៃដោយដៃផ្ទាល់ស្អាតណាស់!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា Bee ដែលមួយរយៈនេះនាងធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាពិសេសរឿងដែលថានាងជាជនទី៣នៃការបែកបាក់ស្នេហារបស់គេនោះតែម្ដង។

ដោយឡែកក្រោយពេលរឿងនេះស្ងាប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពលេងស្ទាយ៍កាច់រាងយ៉ាងស្រស់ស្អាត និងថែមទាំងសរសេរ Caption យ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«ចូលចិត្តពណ៌ស៊ីជម្ពូ ហើយ ឈុតនេះកាត់ដោយខ្លួនឯង»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសរសើរនាងមិនត្រឹមតែជាតារាស្រីឈ្មោះមាននោះទេ ហើយថែមទាំងមានទេពកោសល្យកាត់សម្លៀកបំពាក់ដោយខ្លួនឯងបានស្អាតទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី