តារាស្រីថៃ Emmy Morakot ដកខ្លួនពីវិស័យសិល្បៈភ្លាមស្រាប់តែមានអ្នកផ្ញើរភួងផ្កាដាក់មុខបុណ្យសពព្រមទាំងដាក់ទំនាយថា…! មានវីដេអូ
ត្រលប់មកទទួលសម្ដែងម្ដងទៀតគម្រប់ 3ឆ្នាំក៏ផ្ញើរទុកនូវស្នាដៃដ៏ក្ដៅដុតចិត្តដុតបេះដូង សម្រាប់តួឆ្នាសចិត្តអាក្រក់យ៉ាង Emmy Morakot ដែលពេលនេះបានធ្វើអោយគ្រប់គ្នាស្អប់ទូទាំងប្រទេសក្នុងតួសម្ដែងជា លោកស្រី Sawika ក្នុងរឿងភាគ sunset ប៉ុស្ដិ៍ Amarin TV ដោយហ្វេនៗក៏ភ័យភ្ញាក់ផ្អើលព្រោះតែរឿងនេះជាស្នាដៃសម្ដែងចុងក្រោយរបស់ Emmy ហើយ
ដោយ Emmy បង្ហាញថា “សូមអគុណសម្រាប់ការតាមដានរឿងមួយនេះ ខ្ញុំគិតមិនខុសដែលត្រលប់មកទទួលថតរឿងនេះ សាច់រឿងពិតជាក្ដៅជក់ចិត្តពិតមែន សាច់រឿងដេលយើងទទួលថតមិនមានញឹកញាប់នោះទេ វាពិតជាធ្វើអោយក្ដៅចិត្តពិតៗ សូម្បីតែខ្ញុំលេងខ្លួនឯងក៏គាំងហើយស្អប់សាច់រឿងនេះដូចគ្នា ក្រោយៗមកក៏កើតការអាណិតអាសូរសាច់រឿងនេះវិញ មិត្តភ័ក្ដអ្នកសម្ដែងក៏មកបង្អាប់មកសរសើរយ៉ាងច្រើន ព្រោះមានការចាប់អារម្មណ៍និងតាមដានខ្លាំងពិតមែន
អ្នកដែលស្អប់ដល់ថ្នាក់ផ្ញើរភួងផ្កាដាក់មុខបុណ្យសពមកដល់មុខផ្ទះក៏មានហើយដែរ (សើច) ចាត់ទុកថាការសម្ដែងនេះដល់កំពូលនិងអស់សមត្ថភាពរបស់ខ្ញុំហើយ ជារឿងភាគចុងក្រោយដែលខ្ញុំមានក្ដីសុខបំផុត តែរឿងនេះ គឺ ស្វាមីនៅផ្ទះមិនហ៊ាននិងមើលផង (សើច) ដល់ពេលរឿងចាក់ផ្សាយ បងគាត់ប្រាប់ថាបងទៅគេងមុនហើយណា រឿងនេះអូនសម្ដែងកាចអាក្រក់ខ្លាំងណាស់ បងមិនហ៊ានមើលទេ ហេតុអ្វីអូនកាចយ៉ាងនេះ (សើច) សូម្បីតែបងក៏គាត់មិនចូលចិត្តរឿងនេះដែរ មិនចំលែកចិត្តដែលមានអ្នកស្អប់ Sawika ទូទាំងប្រទេសបែបនេះ (សើច)”
អត្ថបទដោយ : នីីត្តា




















