Mai-Ter ញ៉ែគ្នាតាម comment IG មិនក្រែងចិត្តដល់អ្នកអត់គូអីបន្ទិចសោះ ទាំងអ្នកអត់គូទាំងអ្នកមានគូសុទ្ធតែចង់លើសជាតិស្គរ!!! មានរូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃក្ដីស្នេហាកាន់តែផ្អែមល្ហែមឡើងៗសំខាន់ផ្អែមធ្លាយតាមបណ្ដាញសង្គមទៀងផង សម្រាប់គូស្នេហ៍តារាថៃ Mai davika និងសង្សាកំលោះ Ter chantwit ដល់ថ្នាក់ពេលខ្លះក៏ធ្វើអោយពិភពលោកជុំវិញខ្លួនឡើងប្រែក្លាយជាពណ៌ផ្កាឈូកអស់

 

ថ្មីៗនេះ Ter chantwit បានផុសរូបរបស់នាងខ្លួនឯងនៅក្នុង Instagram  @davikah ព្រមជាមួយឃ្លាដ៏សែនចាក់ដោតសង្សាថា “សក់វែងគ្រប់គ្រាន់និងអាចចង់អ្នកខ្លះបានអត់ទេហ្ន”

After Footer (Active) - damrei Mr1 Zone2

ដល់វេន Ter chantwit គ្រាន់តែបានឃើញភ្លាមក៏ប្រញាប់ចូលទៅ comment តបថា “អូហូៗៗៗឃ្លានេះពិតជាៗៗៗ” នៅបន្ថែមមកទៀតថា “ដើរលែងរួចហើយៗៗៗ” ក្រោយមកវេនខាងស្រីឆ្លើយវិញម្ដង “មិនបាច់ខំប្រឹងដើរទេ នាំតែហត់ឥតប្រយោជន័”

 

រឿននេះធ្វើអោយអ្នកគាំទ្រ ដែលបានឃើញត្រូវប្រញាប់ចូលមកចុចអោយបេះដូងលើ comment របស់អ្នកទាំងពីរភ្លាមៗ នៅមានបង្ហាញពីការយល់ឃើញក្នុងន័យតែមួយថា ជាគូស្នេហ៍ដែលមិនមានអ្វីហ៉ឹកហាក់តែគួអោយស្រលាញ់ខ្លាំងណាស់ អ្វីដែលសំខាន់នៅទាញយកបេះដូូងអ្នកមើលទៅជាមួយដែរ

អត្ថបទដោយ : នីត្តា