កូនល្អ! តួឯកប្រុសលោក Mario​ និងបងប្រុសជូនកាដូរថ្ងៃកំណើតអ្នកម្ដាយលុយទាំងបាច់ៗតែម្ដង!!

ពិតជាកូនល្អ កូូនជាទីស្រលាញ់របស់អ្នកម្ដាយមែន​ តួឯកប្រុសលោក Mario Maurer និងបងប្រុសក្នុងថ្ងៃកំណើតអ្នកម្ដាយឆ្នាំនេះបានជូនកាដូរពិេសសសម្រាប់គាត់។

ដោយឆ្នាំនេះថ្វីត្បិតតែស្ថានភាពជំងឺ Covid- 19 ធ្វើឲមិនអាចរៀបចំពិធីធំដុំសម្រាប់ថ្ងៃកំណើតអ្នក​ម្ដាយ​ តែតួឯកប្រុសលោក Mario និងបងប្រុស បានរៀបចំកាដូរធ្វើឲអ្នកម្ដាយញញឹមសប្បាយចិត្តក្នុងថ្ងៃកំណើតជាមួយបាច់ផ្កាស្រស់ស្អាត នំខេក ព្រមទាំងទឹកប្រាក់ដាក់ក្នុងប្រអប់ទាំងបាច់ៗតែម្ដង។ ថែមតាមរយះបណ្ដាញសង្គមរូបលោកក៏បានជូនពរថ្ងៃកំណើតអ្នកម្ដាយថា ស្រលាញ់ម៉ែខ្លាំងណាស់ ជូនពរថ្ងៃកំណើតដល់អ្នកម្ដាយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ