គ្រាន់តែបើកប្រអប់កាដូភ្លាម Dew Arisara ហូរទឹកភ្នែកខ្លាំងជាងពេលសង្សាទិញឡានទំនើបអោយទៅទៀតព្រោះតែវាជា…! មានវីដេអូ
ជាប់លេខមួយទៅហើយរឿងចំណាយគ្រប់យ៉ាងអោយសង្សាខ្លួន សម្រាប់អ្នកជំនួញធំ Sebastian Lee ជនជាតិតៃវ៉ាន់សំណព្វចិត្តរបស់អ្នកសម្ដែងស្រីតួឆ្នាស់ឆ្នើម Dew Arisara អាចនិយាយបានថាផ្អែមល្ហែមជាងស្ករទៅទៀត មួយគូនេះតែងតែមានរូបភាពឬសកម្មភាពរ៉ូមែនទិចផ្ញើរជូនប្រិយមិត្តជាប់ជានិច្ច
ហើយជាក់ស្ដែងជាមួយឪកាសថ្ងៃកំណើតរបស់ Dew លោក Sebastian បានរៀបចំយ៉ាងធំដុំធ្វើ surprise រហូតដល់ថ្នាក់កើតការរិះគន់តិចៗឡើងមក រឿងរំខានដោយសម្លេងកាំជ្រួចនៅបរិវេនជិតៗ ត្រូវប្រញាប់ចេញមកផុសសុំទោស ហើយថ្មីៗនេះ Sebastian-Dew ក៏បានធ្វើដំណើរទៅសុំទោសអ្នកភូមិដោយខ្លួនឯងហើយ
ចំណែករឿងផ្អែមល្ហែមក៏នៅតែមានអោយតាមដានដដែរ ដូចជាវីដេអូដែល Dew បានផុសនៅក្នុង IG ជាំមួយនិងកាដូដំបូងដែលបានពីសង្សា ដែលខាងស្រីអង្វរចង់មើល ហើយអាចនិយាយបានថាពេលបើកមកពិតជាគួអោយភ្ញាក់ផ្អើលខ្លាំងណាស់ ជាមួយភាពគួអោយស្រលាញ់របស់សង្សាកំលោះបានទិញស្គីក្ដារម៉ាកល្បីនិងមានតម្លៃថ្លៃអោយអូន Dew មួយគូនេះពិតជាមានក្ដីស្នេហាបរិសុទ្ធពិតៗមែន ធ្វើអោយខាងស្រីទឹកភ្នែកតែម្ដងហើយ
អត្ថបទដោយ : នីត្តា















