តារាស្រីសម្តែងស្រី Tanya ដែលជាតារាស្រីដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងស្រុកថៃ ហើយក៏ជាតារាស្រីម្នាក់ដែលរូបរាងស៊ិចស៊ីមិនចាញ់តារាស្រីដទៃ។ អ្វីដែលបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនោះគឺ គេតែងតែឃើញនាងបង្ហោះនូវរូបថតជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម និងធ្វើអោយហ្វេនជាច្រើនកោតសសើរនូវទំនាក់ទំនងស្នេហារបស់ពួកគេ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតនាងដែលបង្កប់នូវភាពសោកសៅ ដែលបង្ហាញដល់មហាជនយ៉ាងច្បាស់ថា ចំណងស្នេហ៍របស់នាង និងគូស្នេហ៍គឺបានដើរដល់ផ្លូវបញ្ចប់ហើយ នាងក៏បានបង្ហាញផងដែរថា គោលដៅនៃជីវិត គឺមិនដើរផ្លូវរួមគ្នាទៀតទេ។ សារនេះហើយដែលធ្វើអោយមហាជនដឹងបានរឹតតែច្បាស់ទៀតថា ទំនាក់ទំនងអ្នកទាំងពីរគឺចប់ពិតមែន៕
 
			 
						







