ក្ដីសុបិន្ដជាយូរបានសម្រេចហើយ តារាសម្ដែងប្រុសបែបកំប្លុកកំប្លែងក្នុងរឿងភាគថៃលោក Jaturong Mokjok បានទិញដីសាងទីធ្លារកសិកម្មដ៏ធំល្វឹងល្វើយមានសព្វគ្រប់។
ដោយថ្វីត្បិតតែអាជីពជាតារាសម្ដែងនិងជាតារាកំប្លែងបានធ្វើឲរូបលោកអាចសាងផ្ទះក្រុមគ្រួសាររស់នៅទីក្រុងបានយ៉ាងសុខស្រួលក៏ដោយ ក៏រូបលោកនៅតែមានចិត្តស្រម៉ៃចង់ធ្វើកសិកម្ម មានទីធ្លារដាំដំណាំ ចិញ្ចឹមសត្វនៅស្រុកស្រែចម្ការផងដែរ។ ពេលនេះក្ដីសុបិន្ដរបស់លោកបានសម្រេចហើយ លោក Jaturong បានបង្កើតចម្ការធំល្វឹងល្វើយមានទេសភាពពណ៌បៃតងគួរឲគយគន់។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ





