Chompoo Araya នាំកូនទៅប៉ះបន្លែក្បែរផ្ទះមកបញ្ចេញស្នាដៃធ្វើប៊ឺហ្គឺទោះបីមិនឆ្ងាញ់ក៏ត្រូវតែឆ្ងាញ់ដែរបើមានអ្នកមកចាំ….! មានវីដេអូ

Chompoo Araya ដើរប៉ះបន្លែធម្មជាតិស្រស់ៗនៅក្បែរផ្ទះ បញ្ចេញស្នាដៃធ្វើប៊ឺហ្គឺ ដោយមាន Shayfa-Phayu មកផ្ដល់កំលាំងចិត្តដល់ក្នុងផ្ទះបាយ

កិច្ចការសម្រាប់ពេលទំនេររបស់ម៉ាក់ៗ Chompoo ក្រៅពីមានរូបស្អាតៗាបែបសង្ហារ ពីហ្វេសិនស្អាតអោយហ្វេនៗបានតាមដានហើយ ការងារមួយទៀតរបស់ម៉ាក់ៗ ដែលមើលហែលភ្លក់អារម្មណ៍ មានទាំងស្នាមញញឹមជាប់ផ្ទៃមុខនោះគឺការធ្វើម្ហូបអាហារអោយ Shayfa-Phayu បានភ្លក់បានញុំ​ហើយក៏ជាមុខម្ហូបដែលឃើញហើយចង់តែធ្វើតាមនោះទេ

ហើយលើកនេះម៉ាក់ Chompoo បានបញ្ចេញស្នាដៃធ្វើប៊ឺហ្គឺដោយខ្លួនឯង ដោយចាប់ផ្ដើមពីការដើរប៉ះបន្លែធម្មជាតិគ្មានសារធាតុគីមីក្បែរផ្ទះ និងមានទាំងអ្នកចាំជួយយ៉ាងអូ​ន Shayfa កំពុងតែដើរតាមអ្នកម៉ាក់ប៉ះបន្លែដាក់កន្រ្ដក ចំណែកឯរឿងក្នុងផ្ទះបាយក៏បានជំនួយការម្នាក់ទៀតដ៏ពូកែគឺអូន Phayu អង្គុយផ្ដល់កំលាំងចិត្តដល់ម៉ាក់ៗដល់មុខចង្ក្រានតែម្ដងចា អាចនិយាយបានថាកំលាំងចិត្តមុខចង្ក្រានជាការងារធ្ងន់របស់ Phayu ខ្លាំងណាស់ ព្រោះតែជាម្នាក់ដំបូងគេក្នុងការបានប៉ះប៊ឺហ្គឺនិងឯង ឃើញហើយគួអោយខ្នាញ់មែនទែន

អត្ថបទដោយ : នីត្តា