ដូចបន្លែខ្ចីចឹង! Matt Peeranee ឈរថតរូបបង្ហាញកន្លែងពិសេសៗក្នុងឈុតខ្វះក្រណាត់លើខ្វះក្រណាត់ក្រោម សឡើងចាំងតែម្ដងហើយ!! មានរូបភាព

អាចនិយាយបានថាមួយរយៈកន្លងមកនេះ Matt Peeranee ឡើងចុះតុលាកាញឹកញ៉ាប់ដើម្បីដំណើររឿងក្ដីប្រមាថមើលងាយ មើលទៅដូចជាស្ថានភាពរឿងការសរសេរមើលងាយនៅលើអនឡាយដូចជាបានបាត់ទៅច្រើនណាស់ហើយ បន្ទាប់ពីគ្រប់យ៉ាងបានព្រមព្រៀងគ្នាបានយ៉ាងល្អ ប្រហែលជាពេលនេះអាចសប្បាយចិត្តឡើងវិញហើយសម្រាប់តារាសម្ដែងស្រីរបស់យើង

ហើយនៅថ្មីៗនេះ (21 មិថុនា 2021) Matt Peeranee បានបង្ហាញខ្លួននៅក្នុង Instagram ដោយការផុសរូបភាពក្នុងថ្ងៃសម្រាកលំហែរសប្បាយៗ នៅហាងកាហ្វេល្បីាឈ្មោះរបស់សង្សា ដោយមកក្នុងឈុតដែលសក្ដិសមនិងរូបរាងដ៏ស្រស់ស្អាតរបស់នាង បង្ហាញស្បែកសខ្ចីចែងចាំង ខាងក្រោយខ្នងខ្លះ និងខាងក្រោមខ្លះ

ក្រៅពីនេះកញ្ញា Matt នៅមានឃ្លាពិសេសទៀតថា “កន្លែងនិងអត់មានផ្កាក៏ព្រោះតែយើងសំខាន់” ធ្វើអោយគ្រប់គ្នាបង្អាប់ថា ម្ដុំនិងសំបូរម្ទេសណាស់ ព្រោះមានអារម្មណ៍ថាហឹរៗយ៉ាងម៉េចទេ

អត្ថបទដោយ : នីត្តា