ឬគូនេះជាសង្សារ? ប្អូនប្រុសលោក Boy Pakorn និងតារាស្រីនាង Belle គេសង្ស័យក្រោយមានរូបអោបស្និទ្ធស្នាល!!

ឬគូនេះជាសង្សារនឹងគ្នាហើយ? តារាប្រុសស្រីមួយគូទៀតហើយនៅក្នុងសិល្បៈថៃដែលកំពុងត្រូវបានគេចាប់អារម្មណ៍ពីទំនាក់ទំនងជិតស្និទ្ធគ្នារបស់អ្នកទាំងពីរនឹងត្រូវបានអ្នកគាំទ្រគិតថាជាគូស្នេហ៍នឹងគ្នាហើយ។

គូដែលគេគិតថាជាគូស្នេហ៍ថ្មីក្នុងសិល្បៈថៃនោះក៏គឺគូរបស់តារាប្រុសលោក Pat Chatborirak ប្អូនប្រុសបង្កើតលោក Boy Pakorn និងតារាស្រីនាង Belle Kemisara ព្រោះមួយរយះពេលចុងក្រោយនេះអ្នកទាំងពីរមានភាពជិតស្និទ្ធនឹងគ្នាណាស់ជាពិសេសបានបង្ហោះរូបក្នុងបណ្ដាញសង្គមស្វីតៗអោបជិតស្និទ្ធផងដែរ។ តែគូនេះជាគូស្នេហ៍ឬត្រឹមជាមិត្តភក្ដិយ៉ាងណានោះ មានតែរង់ចាំមើលការប្រាប់ពីមាត់តារាទាំងពីរដួងសិន។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ