ទាល់តែចឹងទើបគេហៅថាស្រីស្អាត! Mai Davika ទោះលើកនេះមិនស្លៀកប៊ីគីនីក៏នៅតែអាចអង្រួនបេះដូងគ្រប់គ្នាបានដែរ ស្អាតស៊ិចស៊ីគ្រប់សង្សាពិតៗ!! មានវីដេអូ
ជាប់ឈ្មោះជាតារាស្រីដែលមានរាងស្អាតនិងតែងតែធ្វើអោយគ្រប់គ្នាបង្អាប់ថា នាងច្បាស់ជាមិនធ្លាប់ស្គាល់រសជាតិសាច់ជ្រូកបីជាន់អាំងហើយមើលទៅ សម្រាប់ Mai Davika ទោះបីជាមុននេះសាម៉ីខ្លួនចេញមកអះអាងយ៉ាងច្បាស់លាស់ថា ស្គាល់ហើយក៏ញុំតាមធម្មតាដូចគេដូចឯងទូទៅ គ្រាន់តែហាត់ប្រាណនិងគ្រប់គ្រងការញុំាអាហារនៅក្នុងបរិមាណដែលសក្ដិសមនិងរាងកាយរបស់យើង
ជាក់ស្ដែងថ្មីៗនេះ Mai Davika ក៏បានធ្វើអោយហ្វេនៗដែលកំពុងតាមដាននាងនៅក្នុង IG @davikah ត្រូវចំហរមាត់ម្ដងទៀត នៅពេលនាងបានផុសរូបភាបខណៈពេលដើរលេងសប្បាយៗនៅមាត់សមុទ្រ ដោយការស្លៀកនូវសម្លៀកបំពាក់ជារ៉ូមវែងពណ៌សតែលួចមានស៊ិចស៊ីដោយការវាលត្រង់ចង្កេះនិងខាងលើមានតែដៃតូចៗមួយ ដែលអាចអោយមើលឃើញចង្កេះដ៏តូចស្ដើងនិងរាងដ៏ស្រលូនពេញមួយតួខ្លួនរបស់នាង
រឿងនេះក្រៅពីទទួលបានការចុចឡាយច្រើនលើសពីការរំពឹងទុកហើយ គ្រប់គ្នានៅមានបញ្ចេញការយល់ឃើញក្នុងន័យតែមួយថា សូមចុះចាញ់និងសម្រស់របស់ Mai Davika ហើយចាស្ទាយនេះធ្វើអោយបេះដូងលោតខុសធម្មតា ថ្ងៃថាក្ដៅហើយតែនៅឡើយក្ដៅមិនដល់សម្រស់របស់នាងនោះទេ
អត្ថបទដោយ : នីត្តា
















