តារាប្រុសដ៏មានប្រជាប្រិយភាពមួយរូប Tono បែរជាព្រមទទួលយកកម្រៃខ្លួនក្នុងនាមជាកីឡាករបាល់ទាត់មិនដល់២០ដុល្លារក្នុងមួយខែ!

តារាប្រុស Tono ដែលជាតារាប្រុសដ៏មានកេរ្តិ៍ល្បីល្បាញមួយរូប ហើយមានទេពកោសល្យជាច្រើនថែមទៀត ទាំងការសម្តែង ការច្រៀង និងកីឡាជាច្រើនប្រភេទ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកបានចូលរួមក្នុងក្រុមបាល់ទាត់ Ratchaburi Football Club ក្នុងនាមជាកីឡាករបាល់ទាត់ថ្មី និងចុះកុងត្រាក្នុងរយៈ៦ខែ​។​ សម្រាប់ប្រាក់កម្រៃប្រចាំខែ លោកបានបដិសេធមិនទទួលប្រាក់កម្រៃខ្លួនពីខាងក្លឹបបាល់ទាត់នេះទេ ប៉ុន្តែដោយសារវាជាច្បាប់នៅក្នុងកិច្ចសន្យាដែលតម្រូវអោយមានការផ្តល់កម្រៃខ្លួនប្រចាំខែសម្រាប់កីឡាករក្នុងតម្លៃមិនដល់២០ដុល្លារក្នុងមួយខែ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់ការហ្វឹកហាត់បាល់ទាត់ លោកត្រូវចំណាយពេលជាច្រើន និងត្រូវធ្វើដំណើរតាមរថភ្លើងទម្រាំទៅដល់កន្លែងដែលលោកត្រូវហ្វឹកហាត់ ហើយលោកក៏ត្រូវត្រឡប់ទៅវិញទៅមក នៅពេលដែលលោកមានធុរៈកិច្ចដែលត្រូវបំពេញ។ អ្វីដែលសំខាន់គឺលោកមិនបាននឿយហត់នឹងការទៅមកនេះទេ លោកបាននិយាយថា លោកចង់ហ្វឹកហាត់ ព្រោះលោកសប្បាយចិត្តក្នុងធ្វើរឿងមួយនេះ៕