ប្រណិតស្រស់ស្អាត! បង្ហាញកម្រងរូបភាពទិដ្ឋភាពគេហដ្ឋានថ្មីរបស់តួឯកស្រីនាង Namtarn Pichukkana ដែលទើបតែបានសាងសង់រួច ហើយរូបនាងក៏ទើបតែធ្វើពិធីឡើងផ្ទះថ្មីរួចរាល់ហើយផងដែរ។
ក្រោយឃើញផ្ទះថ្មីរបស់តារាស្រីនាង Namtarn មានអ្នកគាំទ្រជាច្រើនបានសសើរពីការតុបតែងរចនាដែលមានទៅស្រស់ស្អាតមានស្ទាយ មានការលម្អយកចិត្តទុកដាក់គ្រប់ទីកន្លែងមិនថាខាងក្នុងខាងក្រៅនិងផ្ទះបាយមានសុទ្ធតែរុក្ខជាតិតូចៗពណ៌បៃតងខ្ចី និងមានគ្រឿងសង្ហាររឹមទាន់សម័យ។ គួរឲសសើរទៀតនោះតារាស្រីនាង Namtarn មានវ័យទើបតែ២៩ឆ្នាំក៏អាចសន្សំប្រាក់ធ្វើផ្ទះបានយ៉ាងស្អាតទៅហើយ។ ទោះមកមើលទិដ្ឋភាពជាមួយរូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ