ក្ដីសុខពេញខ្លួនតែម្ដងហើយ! Yaya នាំដើរលេងនៅវាលស្មៅពណ៌ខៀវខ្ចី មើលមេអំបៅឡើយរ៉ូមែនទិចពិតៗតែឆ្ងល់ត្រង់ថា…..! មានរូបភាព

Yaya នៅដើរលេងនៅចំការមើលស្មៅខៀវខ្ចី បរិយាកាសល្អខ្លាំងណាស់នៅជាប់និងធម្មជាតិពិតៗ ស្អាតទាំងមនុស្សស្អាតទាំងទីកន្លែង

បានឈប់សម្រាកលំហែរកាយលក្ខណៈយូរ តារាសម្ដែងស្រី Yaya Urassaya សុំឆ្លៀតឪកាសដើរលេងមើលចំការក្នុងបរិយាកាសដែលគ្រប់គ្នាឃើញហើយចង់ទៅឈរនៅត្រង់និងដែរ ព្រោះក្រៅពីបាននៅជិតប៉ះពាល់និងធម្មជាតិ វាលស្មៅពណ៌បៃតងខ្ចីហើយ Yaya នៅប្រមូលយករូបភាពកៀកកិតនិងមេអំបៅពូជផ្សេងៗដែលចេញមកហោះហើរតោងលើដៃនាងទៀតផង ធ្វើអោយអ្នកមើលអណ្ដែតអណ្ដូងនិងជាទីចាប់អារម្មណ៍ចិញ្ចៀននៅនិងដៃនាងដែលបង Nadech អោយ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីបានឃើញធម្មជាតិដ៏ស្រស់ស្រាយនៃផ្ទះចំការហើយ ដំណើរកំសាន្ដរបស់ Yaya នៅមានសម្លៀកបំពាក់ទាន់សម័យឡូយៗមកផ្ញើរផងដែរ រួមទាំងកិច្ចការរបស់នាងមិនថាការគូសគំនូរឬជិះកង់មើលចំការ សូមប្រាប់ថាគួអោយស្រលាញ់ខ្លាំងណាស់

តែគួអោយឆ្ងល់ថាតើអ្នកណាជាថតរូបអោយឬមួយជាបុរសសែនល្អយ៉ាង Nadech ព្រោះរូបភាពមើលទៅស្រស់ស្រាយដូចធម្មជាតិពិតៗ

អត្ថបទដោយ : នីត្តា