ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក New Chaiyaphon បានសុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិចនៅមាត់សមុទ្រ បន្ទាប់ពីវិញមកសាងស្នេហានិងគ្នាវិញ ក្រោយបែកបាត់គ្នារយៈពេល២ឆ្នាំមក។
យ៉ាងណាមិញ ក្រោយពេលដែលសុំមិត្តស្រីរៀបការហើយ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបភាពនិងអមជាមួយសាររៀបរាប់ពីអារម្មណ៍ខ្លួនថា៖
«ក្នុងពេលដែលបែកគ្នា ២ ឆ្នាំ ពួកយើងមិនដែលនិយាយគ្នាទាល់តែសោះ។ តែសម្រាប់យើង នៅតែមានអារម្មណ៍ល្អ ព្រោះយើងមិនមានអ្នកផ្សេងទេ។ យូរៗទៅ យើងក៏មានឱកាសបានជួបគ្នាម្តងទៀត ដូច្នេះខ្ញុំមានអារម្មណ៍ថា វាងាយស្រួលក្នុងការត្រឡប់មកជួបជុំគ្នាវិញ ហើយវាបានធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការស្វែងយល់ពីគ្នា។»
តាមរយៈសារនេះហ្វេនៗជាច្រើនបាននាំគ្នាអបអរសាទរ និងរំភើប ហើយគ្រប់គ្នាក៏កំពុងតែរងចាំដំណឹងល្អនៃថ្ងៃមង្គលរបស់តារាប្រុសុរូបនេះ និងគូស្នេហ៍គ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី