ពិត​ជាមាន​សុភមង្គលមែន ម៉ារីម៉ា និង​ស្វាមី​ បានកើត​កូ​នប្រុស​ទី​២ជាចំណងដៃរ​ជាលើកដំបូង​ក្នុង​ជីវិត​

ហ្វីលីពីន៖ គ្រួសាររបស់តារាសម្តែងស្រីលំដាប់កំពូល អ្នកនាង Marian Rivera ហៅម៉ារីម៉ា បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាលួចច្រណែន ជាមួយនឹងសុភមង្គល ក៏ដូចជាភាពកក់ក្តៅដែលតារាស្រីរូបនេះ ទទួលបានពីស្វាមី និងគ្រួសារយ៉ាងពេញលេញ។

ទោះបីជាបច្ចុប្បន្ននេះមានកូន២រួចមកហើយក៏ពិតមែន ក៏ប៉ុន្តែក្តីស្រលាញ់ដែលស្វាមីរបស់នាងបានផ្តល់ឲ្យ គឺតែងតែបែបនេះ រហូតហាក់មិនប្រែប្រួលសោះ ហើយនេះជាអ្វីដែលបណ្តាអ្នកគាំទ្រ ជាច្រើនពេញចិត្ត និងរំភើបចំពោះសំណាងរបស់នាងយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញរូបភាពជុំគ្រួសារជាលើកដំបូង ជាមួយនឹងកូនប្រុសដែលទើបនឹងកើតថ្មីៗនេះ ដែលទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ក្រោយឃើញសកម្មភាពពោរពេញដោយភាពកក់ក្តៅ និងសេចក្តីសុខយ៉ាងខ្លាំងនៅក្នុងគ្រួសាររបស់នាង។

តាមរយៈរូបភាពជាលើកដំបូងនេះដែល បានបង្ហាញថាទោះបីជាបច្ចុប្បន្នពួកគេមានកូន២រួចយ៉ាងណាក្តី តែសុភមង្គលពិតជាមិនអន់ថយនោះទេ មានតែកើនឡើងនៃការស្រលាញ់លើសដើម៕

សូមទស្សនារូបភាពខាងក្រោមនេះ៖