ហ៊ានបើកចំហហើយ!! Melon Nida ដល់ថ្នាក់បើកកន្លែងលក់ខោវអាវមួយទឹកៗប៉ុន្ដែមានសង្សាថ្មីចាំជួយ…! មានរូបភាព

បានទទួលរងផលប៉ះពាល់មិនចប់មិនហើយ សម្រាប់ស្ថានភាពកូវីដ-19 ដែលពេលនេះនៅមិនទាន់ល្អប្រសើរឡើង រួមទាំងការងារសិល្បៈដែលមានតិចទៅៗ ការថតរឿងជាច្រើនត្រូវបានផ្អាក់ការងារ ដូចជាតារាសម្ដែងស្រីយ៉ាង Melon Nida តែសាម៉ីខ្លួនក៏មិនបាននៅស្ងៀមតស៊ូដើម្បីជីវិតអោយអស់ពីសមត្ថភាពដូចគ្នា

ដោយជាក់ស្ដែងបានឃើញរូបភាពរបស់ Melon Nida ដែលបានរើរបស់របរមួយទឹកៗទៅដាក់តាំងលក់នៅមុខហាងល្បីមួយកន្លែង ឃើញថាមានរបស់ជាច្រើនផ្សេងៗគ្នា មានខោវអាវ កាបូប ស្បែកជើង នាងបានអញ្ជើញគ្រប់គ្នាមកជួយគាំទ្រ ព្រមទាំងមានថតផុសនៅក្នុង IG story ផងដែរ

After Footer (Active) - damrei Mr1 Zone2

តែរឿងនេះនាងប្រហែលជាមិនសូវជាហត់អីប៉ុន្មានទេ ព្រោះថាមានម្ចាស់ចិត្តមុខពុកមាត់នៅចាំជួយផ្ដល់កំលាំងចិត្ត ហើយចាំជួយនាងលើកនេះលើកនោះក្បែរៗខ្លួនជានិច្ច លួចផ្អែមល្ហែមដាក់គ្នាតិចៗ បានឃើញរូបថតគូរបស់នាងនិងសង្សាយ៉ាងច្បាស់ជាលើកដំបូង គួអោយស្រលាញ់ខ្លាំងណាស់ចេះជួយគ្នាបង្កើតមុខរបរ អ្នកណាដែលចង់ជួយគាំទ្រនាងហើយចង់ឃើញរូបភាពផ្អែមល្ហែមៗ ក៏អាចទៅទិញបានណាចា Melon លក់ដល់ថ្ងៃសុក្រនេះ

“ស្អែកនេះម៉ោង 5ល្ងាច នរណាចង់មើលខោវអាវ ស្បែកជើងសូមអញ្ជើញមកដោយខ្លួនឯងណាចា អាចឆ្លៀតមករកបានទៅ The street នៅ Ratchada ណាចា តម្លៃមានចាប់ពី 10 ទៅដល់ 100 ស្អែកនេះនិងរើឥវ៉ាន់ថ្មីៗមកម្ដងទៀតចា កុំអោយខកខានណាចា Ps.អគុណលោកពុកមាត់ដែលចាំជួយគ្រប់ពេល @stonerbkk ហើយក៏ចាំជួយលក់ផងដែរ អគុណអតិថិជនគ្រប់ៗរូបដែលជួយគាំទ្រផងដែរ”

អត្ថបទដោយ : នីត្តា